Honda នាំយក PCX 150 មកលក់ជាផ្លូវការ មានដល់ទៅ ៤ ពណ៌ ស្អាតទាក់ភ្នែក! HD

07.04.2018
កាល​ពី​ល្ងាច​ថ្ងៃ​ទី ០៦ ខែ មេសា ឆ្នាំ ២០១៨ នេះ ក្រុមហ៊ុន អិន.ស៊ី.អិច ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​តម្លើង និង​ចែក​ចាយ​ផ្តាច់​មុខ​ម៉ូតូ​ម៉ាក Honda នៅ​ប្រទេស​កម្ពុជា បាន​រៀបចំ​កម្មវិធី​ដ៏​អស្ចារ្យ​មួយ​គឺ “រាត្រី​ជួបជុំ​ដៃ​គូ​អាជីវកម្ម​ក្រុមហ៊ុន អិន ស៊ី អិច” ដែល​បាន​ប្រារព្ធ​ឡើង​នៅ​សណ្ឋាគារ សូហ្វីហ្វីតែល ភូគីត្រា ភ្នំពេញ ក្រោម​ការ​ចូល​រួម​របស់ ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន អិន ស៊ី អិច ដៃ​គូ​អាជីវកម្ម ភ្ញៀវកិត្តិយស និង​អ្នក​សារព័ត៌មាន​មក​ពី​ស្ថាប័ន​នានា​ជាង ២០០ នាក់។ នៅ​ក្នុង​រាត្រី​ដ៏​អស្ចារ្យ​នោះ ក្រុមហ៊ុន អិន ស៊ី អិច បាន​បើក​ទំព័រ​ថ្មី​មួយ​ទៀត​សម្រាប់​ឧស្សាហកម្ម​ម៉ូតូ ជាមួយ​នឹង ពិធី​តាំង​បង្ហាញ​មុន​ផ្លូវការ​ម៉ូតូ​ម៉ាក Honda PCX150 ស៊េរី​ថ្មី​ក្រោម​គោល​គំនិត Born Perfection ដែល​មាន​ការ​រួម​បញ្ចូល​គ្នា រវាង​បច្ចេកវិទ្យា​ចុង​ក្រោយ​ដ៏​ទំនើប​បំផុត ភាព​ទាន់​សម័យ​បំផុត និង​ប្រណិត​បំផុត។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​របស់​អតិថិជន​ហុងដា ដែល​និយម​ភាព​ល្អឥតខ្ចោះ ម៉ូតូ​ស៊េរី​ថ្មី​នេះ​នាំ​មក​នូវ​លក្ខណៈ​ពិសេសៗ​ពោរពេញ​ដោយ​ប្រណិត​ភាព ដូចជា៖ NEW DART LINER / LED HEADLIGHT ភ្លើង​ចង្កៀង​មុខ LED រចនា​ឡើង​ជាមួយ​ការ​ច្នៃប្រឌិត​ល្អឥតខ្ចោះ​បង្ហាញ​នូវ​ភាព​ទាន់សម័យ​ភ្ជាប់​ជាមួយ​ភ្លើង​ឌឺមី LED ពោរពេញ​ដោយ​ភាព​អស្ចារ្យ​ទាក់ទាញ​គ្រប់​ក្រសែ​ភ្នែក។ NEW WELCOME LIGHT ថ្មីៗៗ! ជា​លើក​ដំបូង​បង្អស់​សម្រាប់​ម៉ូតូ​ហុងដា ជាមួយ​ពន្លឺ LED បញ្ចាំង​ទៅ​ក្រោម បង្កើន​នូវ​កំរិត​ប្រណីត​ភាព​ដ៏​អស្ចារ្យ និង​លេចធ្លោ​បំផុត​គ្មាន​គូ​ប្រៀប។ Honda SMART Key SMART Key ជា​ឧបករណ៍​ដ៏​អស្ចារ្យ​ប្រកប​ដោយ​ភាព​ច្បាស់លាស់ ជាមួយ​មុខងារ​ល្អឥតខ្ចោះ​ចំនួន ៣ គឺ៖ ១- ប៊ូតុង​ឆ្លើយ​តប ជាមួយ​ភ្លើង Welcome Light​ និង​បន្លឺ​សម្លេង​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក ២- ប៊ូតុង​ការពារ​ចោរ​កម្ម ដោយ​សម្លេង​រោទ៍​នៅ​ពេល​ដែល​មាន​ការ​បំលាស់​ទី ឬ​រំញ័រ ៣- ប៊ូតុង​បើក​ ឬ​បិទ លើ​ប្រព័ន្ធ​ដំណើរការ រវាង SMART Key និងSMART Controller ដើម្បី​បង្កើន​សុវត្ថិភាព​ខ្ពស់ LED TAIL LIGHT ថ្មី! ទាន់​សម័យ​បំផុត​ជាមួយ​នឹង​ភ្លើង​ចង្កៀង​ក្រោយ​បែប LED រចនាបទ​លេចធ្លោ​គ្រប់​ជ្រុង ភ្លឺ​ច្បាស់ បន្ថែម​រស​និយម​ដល់​អ្នក​បើកបរ។ CONSOLE BOX WITH POWER OUTLET កាន់​តែ​ងាយ​ស្រួល​ជាមួយ​នឹង​ប្រអប់​ដាក់​សម្ភារៈ​មាន​ខ្នាត​ធំ ព្រម​ទាំង​មាន​ប្រព័ន្ធ​សាក​ថ្ម ធ្វើ​អោយ​ជីវិត​កាន់​តែ​រស់​រវើក និង​ទាន់​សម័យ។ LUGGAGE BOX WITH SEAT STOPPER ប្រអប់​ដាក់​ឥវ៉ាន់​ដ៏​ធំ និង​មាន​ចំនុះ​រហូត​ដល់ ២៨ លីត្រ មាន​មុខងារ​ល្អឥតខ្ចោះ ដែល​អាច​ដាក់​មួក​សុវត្ថិភាព​ខ្នាត​ធំ​បាន​ ឬ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដាក់​សម្ភារៈ​ផ្សេងៗ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​កែប​អង្គុយ​ប្រកប​ដោយ​ផាសុខភាព។ NEW ALLOY WHEELS WITH MICHELIN TYRE ជា​លើក​ដំបូង​ដែល​សំបក​កង់ Michelin បំពាក់​លើ​ម៉ូតូ ​​មាន​ទំនុកចិត្ត​នៅ​ក្នុង​ការ​ធ្វើ​ចលនា ស្តង់ដា​ដូច​គ្នា​នឹង​រថយន្ត​ហុងដា ប្រកប​ដោយ​ភាព​ស្វិត​ធន់ ផ្តល់​សុវត្ថិភាព​ និង​ទំនុក​ចិត្ត​ខ្ពស់​បំផុត​។ សាកសម​សម្រាប់​អ្នក​និយម​ភាព​ល្អឥតខ្ចោះ ​និង​ដំបូង​គេ​បង្អស់ នៃ​បច្ចេកវិទ្យា​ដ៏​ទំនើប​បំផុត​ដែល​បាន​រួម​បញ្ចូល​គ្នា រវាង​ការ​រចនា​ដ៏​ល្អ​ផ្តាច់​គេ​ជាមួយ​ការ​ច្នៃប្រឌិត​ចុង​ក្រោយ ដែល​ឆ្លុះ​បញ្ចាំង​ពី​ឧត្តមភាព​ដ៏​ខ្ពង់ខ្ពស់​ឥតខ្ចោះ​គ្មាន​គូរ​ប្រៀប! បញ្ជាក់​បន្ថែម៖ អតិថិជន​ទាំង​អស់​នឹង​អាច​រក​ទិញ​បាន​នៅ​គ្រប់​បណ្ដា​ហាង​លក់​ម៉ូតូ​ហុងដា​ទាំង​អស់​ទូទាំង​ប្រទេស នៅ​ថ្ងៃ​ទី ៩ ខែ មេសា ឆ្នាំ ២០១៨ ខាង​មុន​នេះ៕

Похожие видео

Показать еще